Terms & Conditions
លក្ខខណ្ឌ
ការប្រើប្រាស់
ដោយបន្តប្រើប្រាស់ LuckyMe អ្នកយល់ព្រមនឹងលក្ខខណ្ឌទាំងនេះ។ សូមអានឱ្យបានច្បាស់មុនពេលបន្តប្រើសេវា។
បច្ចុប្បន្នភាពចុងក្រោយ — Oct 2025
01 — ការយល់ព្រម និងការកែប្រែ
ដោយបន្តប្រើ LuckyMe អ្នកយល់ព្រមនឹងលក្ខខណ្ឌទាំងនេះ។ យើងអាចកែប្រែ/ធ្វើបច្ចុប្បន្នភាពពេលណាក៏បាន ដោយផ្សព្វផ្សាយលើទំព័រនេះ។ ការបន្តប្រើបន្ទាប់ពីកែប្រែ មានន័យថាយល់ព្រមលើកំណែថ្មី។
02 — គណនី និងការចូល
- Game Top-Up (Direct Top-Up) — មិនតម្រូវការគណនីទេ។ Guest Orders ត្រូវបានទទួលស្គាល់ដោយផ្ទាល់។
- Marketplace — តម្រូវការ គណនីដែលបានចុះឈ្មោះ ដើម្បីទិញ ឬលក់នៅលើ LuckyMe Marketplace។
- អ្នកអាចចុះឈ្មោះ/ចូលតាម Google, Facebook ឬ Email + Password។
- អ្នកត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ និងរក្សាលេខសម្ងាត់ជាអាថ៌កំបាំង។
- ការក្លែងធ្វើ/ចូលប្រព័ន្ធដោយគ្មានសិទ្ធិ ត្រូវបានហាម និងអាចផ្អាកគណនីភ្លាមៗ។
Google
Facebook
Email + Password
03 — ការទូទាត់ និងពន្ធ
- ការទូទាត់ធ្វើតាមបណ្តាញដែលគាំទ្រ (ឧ. ABA PayWay)។ ប្រតិបត្តិការជោគជ័យ មិនអាចបោះបង់ឡើងវិញ លុះត្រាតែមានបញ្ហាបច្ចេកទេស។
- តម្លៃអាចរួម/មិនរួមពន្ធ។ អ្នកទិញទទួលខុសត្រូវចំពោះពន្ធតាមច្បាប់ដែលអាចអនុវត្ត។
សំខាន់: សូមពិនិត្យ ID / ហ្គេម / Package ឱ្យបានច្បាស់ មុនចុចបង់ប្រាក់ ដើម្បីជៀសវាងកំហុស។
04 — ទំនិញឌីជីថល (Game Top-Up)
- សេវា Top-Up ជាទម្រង់ឌីជីថល ដំណើរការបន្ទាប់ពីបញ្ចប់ប្រតិបត្តិការ។ មិនតម្រូវការចុះឈ្មោះ ដើម្បីបញ្ជាទិញ។
- បើមានបញ្ហាបច្ចេកទេស ឬបរាជ័យ សូមទំនាក់ទំនងក្រុមគាំទ្រ ក្នុងរយៈពេល 24 ម៉ោង។
- ការបញ្ចូលជោគជ័យ ឬបំពេញ ID មិនត្រឹមត្រូវដោយអ្នកប្រើ មិនអាចស្នើសុំសងប្រាក់បានទេ។
05 — Marketplace (អ្នកទិញ / អ្នកលក់)
តម្រូវការ: ការប្រើប្រាស់ Marketplace ទាមទារ គណនីដែលបានចុះឈ្មោះ — ការបញ្ជាទិញក្រៅប្រព័ន្ធ (Guest) មិនត្រូវបានអនុញ្ញាតសម្រាប់ Marketplace ទេ។
កាតព្វកិច្ចអ្នកលក់
- ពិពណ៌នាទំនិញត្រឹមត្រូវ មិនបោកបញ្ឆោត ឬលាក់បាំង។
- ប្រើប្រព័ន្ធដឹកជញ្ជូនដែលអាចផ្តល់ភស្តុតាង និងសម្គាល់ "Delivered" ត្រឹមត្រូវ។
- ឆ្លើយតបសារនៅក្នុង LuckyMe ដើម្បីរក្សាភស្តុតាង។
កាតព្វកិច្ចអ្នកទិញ
- ពិនិត្យទំនិញក្នុង 48 ម៉ោង បន្ទាប់ពី "Delivered"។
- ប្រើការជជែកក្នុងប្រព័ន្ធ និងផ្តល់ភស្តុតាង (រូបភាព/វីដេអូ)។
- បន្ទាប់ពីចុច "បញ្ជាក់ទំនិញបានទទួល" ការកម្មង់នឹងបិទ មិនអាចសងប្រាក់ទេ។
06 — វត្ថុ/សេវាដែលហាម
ហាមប្រើ LuckyMe ដើម្បីធ្វើប្រតិបត្តិការដែលផ្ទុយច្បាប់ ក្លែងបន្លំ លួចទិន្នន័យ ឬមានហានិភ័យខ្ពស់ — ដូចជា ថ្នាំញៀន, អាវុធ, គណនីហ្គេមល្មើសលក្ខខណ្ឌ Publisher ជាដើម។
LuckyMe រក្សាសិទ្ធិ លុបមាតិកា ឬផ្អាកគណនី ដែលរកឃើញការល្មើស ដោយគ្មានការជូនដំណឹងជាមុន។
07 — គោលការណ៍សងប្រាក់
សូមអានលម្អិតនៅទំព័រ Refund Policy។ ក្នុងករណីមិនត្រូវគ្នា គោលការណ៍សងប្រាក់នៅទំព័រនោះជាអាទិភាព។
08 — ភាពឯកជន និងទិន្នន័យ
យើងគោរពភាពឯកជន និងដំណើរការទិន្នន័យស្របតាមច្បាប់ពាក់ព័ន្ធ។ ព័ត៌មានអំពី cookies, pixel/CAPI និងទិន្នន័យប្រតិបត្តិការត្រូវបានប្រើដើម្បីធ្វើឱ្យប្រសើរបទពិសោធន៍ និងសុវត្ថិភាព។ សូមមើល Privacy Policy សម្រាប់ព័ត៌មានពេញលេញ។
09 — មាតិកាអ្នកប្រើ និងកម្មសិទ្ធិបញ្ញា
- អ្នកផ្តល់អាជ្ញាប័ណ្ណដល់ LuckyMe ក្នុងការបង្ហោះ/បង្ហាញមាតិកា — មិនសម្រាប់លក់បន្ត។
- មិនត្រូវបំពានម៉ាកសញ្ញា ឬសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។
10 — វិន័យ និងការផ្អាកសេវា
យើងអាចលុបមាតិកា ផ្អាក ឬបិទគណនី ប្រសិនបើរកឃើញការល្មើសលក្ខខណ្ឌ ការលួច ការបោកបញ្ឆោត ឬហានិភ័យសុវត្ថិភាព។
11 — ការទទួលខុសត្រូវ និងការធានា
សេវាត្រូវបានផ្តល់ "as-is"។ LuckyMe មិនទទួលខុសត្រូវចំពោះការខាតបង់ដោយប្រយោល/ពិសេស ដែលកើតពីការប្រើប្រាស់វេទិកា លើសពីកម្រិតដែលច្បាប់អនុញ្ញាត។
12 — ច្បាប់គ្រប់គ្រង
លក្ខខណ្ឌនេះគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។